(ម៉ាឌ្រីដ)៖ លោក Pedro Sanchez នាយករដ្ឋមន្រ្តីនៃប្រទេសអេស្ប៉ាញបានផ្តល់ភ្លើងខៀវសម្រាប់ក្របខណ្ឌបាល់ទាត់ LaLiga ដែលអាចចាប់ផ្តើមប្រកួតវិញដ៏លឿនបំផុតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

សារព័ត៌មាន BBC បានដកស្រង់សំដីរបស់លោក Sanchez ថ្លែងក្នុងសន្និសីទថា «អេស្ប៉ាញ បានធ្វើអ្វីៗដែលគួរធ្វើអស់ហើយ ហើយក៏ដល់ពេលដែរសម្រាប់ដំណើរការសកម្មភាពផ្សេងៗឡើងវិញ ក្រោយពីធ្វើតេស្តជាច្រើនថ្ងៃមកនេះ»

ភ្លាមៗនោះដែរ ប្រធានលីគលោក Javier Tebas ក៏បានធ្វើការយល់ស្របចំពោះភ្លើងខៀវពីនាយករដ្ឋមន្រ្តីខាងលើដែរ គ្រាដែលរូបលោកធ្លាប់បានដាក់ចេញពីដំណើរអាចចាប់ផ្តើមប្រកួតនៅថ្ងៃទី១២ ខែមិថុនា ខែមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។

តែយ៉ាងណា បណ្តាកីឡាករលេងឲ្យក្លិបនៅ LaLiga និងលីគទី២ បានត្រឡប់មកធ្វើការវហ្វឹកហាត់ជុំគ្នាមិនលើសពី ១០កាលក្នុងសប្តាហ៍នេះ ក្រោយពេលហ្វឹកហាត់ដាច់ដោយឡែក និងជាក្រុមតូចៗជាច្រើនថ្ងៃមកនេះ ជាមួយនឹងវិធានការតេស្តរកមេរោគ COVID-19 មុនចូលទីលានផងដែរ ដោយបន្តធ្វើរហូតដល់ការវិលមកវិញ និងប្រកួតបិទទ្វារថែមទៀតផង៕