(ភ្នំពេញ)៖ ក្នុងចំណោមភពទាំង៨នៃប្រព័ន្ធព្រះអាទិត្យ តើអ្នកដឹងទេថាភពមួយណាដែលមានភ្នំភ្លើងច្រើនជាងគេ?

ភពសុក្រ (Venus) គឺជាភពដែលមានភ្នំភ្លើងច្រើនជាងភពផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ភ្នំភ្លើងធំៗជាង១៦០០ត្រូវបានគេកត់សម្គាល់ ហើយក៏នៅមានភ្នំភ្លើងតូចៗជាច្រើនទៀតដែរ ពោលសរុបទាំងធមទាំងតូចអាចមានលើសពី១០០,០០ ឬ១,០០០,០០០ឯណោះ។ ភ្នំភ្លើងទាំងនេះមានទម្រង់ផ្សេងៗគ្នា ក៏មានលក្ខណៈស្មុគស្មាញជាច្រើន៕