(ភ្នំពេញ)៖ ព្រះចន្ទ គឺជាតារារណបតែមួយគត់របស់ភពផែនដី ដែលតែងរះឡើងនាពេលរាត្រីដោយសាររងនូវពន្លឺព្រះអាទិត្យដែលជះពីម្ខាងនៃភពផែនដី។ គ្រប់ជាតិសាសន៍ទាំងអស់សុទ្ធតែមានពាក្យ មានភាសាសម្រាប់ហៅសំដៅទៅលើអង្គដ៏ស្រស់ស្រទន់មួយនេះ។

ខាងក្រោមនេះគឺភាសាទាំង១២ដែលហៅសំដៅទៅលើ «ចន្ទ ឬព្រះចន្ទ»៖

១. នៅក្នុងភាសាខ្មែរ ឬខេមរភាសាហៅ «ព្រះច័ន្ទ» ថា ខែ, លោកខែ, ដួងខែ, ព្រះខែ។

២. នៅក្នុងភាសាសំស្ក្រឹតហៅថា ចន្ត្រា चन्द्र (Candra) ដែលខ្មែរយើងហៅថា ចន្ទ្រា។

៣. នៅក្នុងភាសាបាលីហៅថា ចន្ដា (Canda) ដែលខ្មែរយើងហៅថា ចន្ថា ឬ ចន្ធា។

៤. នៅក្នុងភាសាហិណ្ឌីហៅថា ច័ន្ទ चांद (Chaand)។

៥. នៅក្នុងភាសាថៃហៅថា ច័ន្ទ្រ จันทร์ (Chanth)។

៦. នៅក្នុងភាសាឡាវហៅថា ច័ន ຈັນ (Chan)។

៧. នៅក្នុងភាសាភូមាហៅថា ចន្តា စန္ဒ (Canda)។

៨. នៅក្នុងភាសាអង់គ្លេសហៅថា មូន The Moon។

៩. នៅក្នុងភាសាបារាំងហៅថា លុនណ៍ Lune។

១០. នៅក្នុងភាសាចិនហៅថា យៀកលាំង 月亮 (Yuèliàng)។

១១. នៅក្នុងភាសាជប៉ុនហៅថា ត្ស៉ឹគិ 月(Tsuki)។

១២. នៅក្នុងភាសាវៀតណាមហៅថា ម៉ាត់ចាង (Mặt Trăng)៕