(ភ្នំពេញ)៖ មានចំណុចពិសេសមួយដែលអ្នកជិះកង់យើងមិនធ្លាប់ដឹង នោះគឺការកោររោមជើងចេញ ដែលគន្លឹះនេះបានផ្ដល់សារប្រយោជន៍ដល់អ្នកជិះកង់គ្រប់គ្នា ពិសេសគឺកីឡាករអាជីព។ តើហេតុអ្វីបានជាអ្នកជិះកង់ត្រូវធ្វើដូច្នេះ?

ហេតុផលសំខាន់ៗចំពោះអ្នកជិះកង់កោររោមស្នងជើង គឺព្រោះថា ប្រសិនបើដួល គេអាចលាងសម្អាត និងបិទរបួសបានងាយស្រួល (មិនសូវឈឺពេលទាញ ឬបកវិញ)។ លើសពីនេះ អ្នកជិះកង់ចូលចិត្តធ្វើសរសៃកំភួនជើងញឹកញាប់ណាស់ ដូច្នេះជើងរៀវដែលរលីងរលោងគ្មានរោម ជួយឱ្យងាយស្រួលក្នុងការធ្វើសរសៃ។

កាលពីឆ្នាំ២០០៣ រេន័រ ហាសេលបេស័រ អ្នកជិះកង់ជនជាតិអូស្ត្រាលី បានដួលរហូតដល់រហែកខោ ខណៈពេលប្រណាំងកង់ ទួរដឺហ្វ្រង់ (Tour de France) នៅប្រទេសបារាំង។ គេបង្ហើបឱ្យដឹងថា ខ្លួនបានកោររោមជើងអស់រលោងស្រិលផងដែរ៕