(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាពក្នុងវ័យ៦១ឆ្នាំ ដោយសារជំងឺបៀតបៀន។

២៖ ករណីលិចសាឡង់នៅតង់ហ្សានី បណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច៩៤នាក់។

៣៖ គ្រោះធម្មជាតិបាក់ដី​នៅភាគកណ្តាល​ហ្វីលីពីន ផ្តាច់ជីវិត​មនុស្សកើន​ដល់២២នាក់។

៤៖ ទីបំផុតកែវយឺត​អវកាស TESS បង្ហាញសមត្ថភាព​របស់ខ្លួន​ហើយ ដោយទើប​ចាប់បានភពថ្មីៗ​ចំនួន​ពីរ។

៥៖ តុលាការថៃ កាត់ទោសដាក់ពន្ធនាគារជនដៃដល់ពីររូបអស់មួយជីវិត ជុំវិញករណីបំផ្ទុះគ្រាប់បែកយ៉ាងប្រល័យ​កក្រើកផ្សារទំនើប​ Big C កាលពីឆ្នាំ២០១៧។

៦៖ ចិនទទូចឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មវិញជាបន្ទាន់ បើមិនដូច្នោះទេ​ទីក្រុងប៉េកាំង​នឹងសងសឹក បន្ទាប់ពីត្រូវទីក្រុងវ៉ាស៊ីនតោន​ដាក់ទណ្ឌកម្មជុំវិញការទិញសព្វាវុធពីរុស្ស៊ី។

៧​៖ វេណេស៊ុយអេឡា ឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ពីបទដំឡើងតម្លៃទំនិញដោយខុសច្បាប់។