(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មេដឹកនាំកំពូល​កូរ៉េទាំងពីរ ដឹកដៃគ្នាឡើងភ្នំល្បីឈ្មោះ​មួយប្រចាំ​ឧបទ្វីបកូរ៉េ ដើម្បីបង្កើន​ភាពស្និទ្ធស្នាល។

២៖ ចំនួនមនុស្សស្លាប់កើនដល់៣៧នាក់ ដោយសារទឹកជំនន់បង្កឡើងដោយព្យុះ Florence នៅភាគខាងកើតអាមេរិក។

៣៖ ប្រទេសឈីលី ប្រារព្ធថ្ងៃបុណ្យឯករាជ្យជាតិ។

៤៖ ម៉ិចស៊ីកូរំលឹកខួបមួយឆ្នាំ នៃការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់​៧.‌១រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្ស២៨៦នាក់។

៥៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី រងការចោទប្រកាន់ថ្មី២៥ករណីទៀត ហើយនៅតែមិនឆ្លើយទទួលកំហុសដដែល។

៦៖ កំពូលមហាសេដ្ឋីចិន Jack Ma ដែលធ្លាប់សន្យា​ចំពោះមុខលោក ត្រាំ ថានឹងបង្កើត​ការងារមួយលាន​កន្លែងនៅ​អាមេរិក ​សុំលេបសម្តី​នេះវិញ ដោយសារតែសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន។

៧​៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ បន្តឈ្នះឆ្នោតបីអាណត្តិជាប់គ្នា ក្នុងការជ្រើសរើសប្រធានគណបក្សកាន់អំណាច។