(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មនុស្សស្លាប់កើនដល់៣៥នាក់ ដោយសារគ្រោះរញ្ជួយដីនៅកោះហុកកៃដូ ប្រទេសជប៉ុន។

២៖ វៀតណាម បោះលុយជាង១ពាន់លានដុល្លារ បញ្ជាទិញសព្វាវុធទំនើបៗ​ពីរុស្ស៊ី នៅចំពោះមុខការគំរាមកំហែងពីចិន។

៣៖ ជនជាតិប៉ាឡេស្ទីនចំនួន៤០០នាក់របួស និង​ម្នាក់ស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាសាជាថ្មីរវាង​កងទ័ពអ៊ីស្រាអែល និងក្រុម​បាតុករ​ប៉ាឡេ​ស្ទីន នៅ​តំបន់ហ្គាហ្សា។​

៤៖ លោក ដូណាល់ ត្រាំ ចង់ឲ្យ​​ក្រសួងយុត្តិធម៌អាមេរិក បើកការស៊ើបអង្កេតលើកាសែត New York Times ​ក្រោយការចុះផ្សាយអត្ថបទ​ដ៏រសើប​មួយ​។​

៥៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅនេប៉ាល់ បណ្តាលឲ្យមនុស្ស០៦នាក់ ដែលជិះនៅលើនោះ បាត់បង់ជីវិត។

៦៖ អតីតជំនួយការលោក ដូណាល់ ត្រាំ ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន១៤ថ្ងៃ ពីបទនិយាយកុហក FBI។​

៧​៖ កំពូលមហាសេដ្ឋីចិន​លោក Jack Ma ប្រកាសថានឹងចូលនិវត្ត​​ពីក្រុមហ៊ុនយក្ស Alibaba នៅសប្តាហ៍ក្រោយ។