(ហាណូយ)៖ របាយការណ៍ថ្មី​​មួយបានឱ្យដឹងថា បុរស​ជនជាតិវៀតណាមទាំងឡាយ​ តែងនិយមផឹកស្រាដែលមានជាតិអាល់កុលទាំង ​០៥កម្រិតក្នុងមួយថ្ងៃៗតែម្តង ហើយដែលចំនួននេះ​ គឺស្ថិតក្នុងកម្រិត​ខ្ពស់បំផុតប្រចាំតំបន់អាស៊ី។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

យោងតាម​របាយការណ៍​ចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយទស្សនាវដ្ដី​វេជ្ជសាស្រ្ត Lancet មួយកម្រិតស្ដង់ដានៃកម្រិតជា​អាល់កុល គឺស្មើនឹង ១០ក្រាម នៃជាតិអាល់កុល ឬក៏អាចថាស្មើនឹងមួយ​កែវតូចនៃ​ស្រាបៀ (wine)​។ បន្ថែមពីលើនេះ របាយការណ៍ដដែល​ក៏បានឱ្យដឹងដែរថា ស្ត្រីវៀតណាម​ផឹកស្រា​តិចជាងស្ដង់ស្ដារ​ស្រាកម្រិតទីមួយ​ក្នុងមួយថ្ងៃ ពោលគឺត្រូវ​ចាត់បញ្ចូលក្នុងក្រុមអ្នកផឹក​ស្រា មានជាតិអាល់កុលស្រាល​នៅលើ​ពិភពលោក។

គួរបញ្ជាក់ថា បើតាមស្ថិតិរបស់អាជ្ញាធរ​វៀតណាម ១០ភាគរយ នៃប្រជាជនវៀតណាម បានផឹកស្រា​ហួសហេតុ។ ប្រជាជន​វៀតណាម​ផឹកស្រា ០៤ពាន់លានលីត្រ កាលពីឆ្នាំ២០១៧ ឬកើនឡើង ០៦ភាគរយ បើធៀបទៅនឹង​ឆ្នាំ២០១៦។ ចំណែកឯ ការចំណាយ​ប្រចាំឆ្នាំលើស្រាមាន​រហូតដល់ ៣.៤ពាន់លានដុល្លារ ក្នុងនោះជិត ៩០ភាគរយ នៃប្រាក់ទាំងអស់​ត្រូវចំណាយឱ្យ​ក្រុមហ៊ុនស្រា​បរទេស៕