(ហ្សាកាតា)៖​ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា បានខិតជិតដល់ចំណុច បើកទំព័រប្រវត្តិសាស្ដ្រដណ្ដើមមេដាយមាសកីឡា Asian Games ជូនប្រទេសកម្ពុជាហើយ ក្រោយទម្លាក់កីឡាការិនីហ្វីលីពីន Jenna Kaila ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើវិញ្ញាសានារីក្រោមទម្ងន់ ៤៩គីឡូក្រាម នៃកីឡាជឺជិតស៊ូ ដែលទើបបញ្ចប់ការប្រកួតមុននេះ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បន្ទាប់ពីទម្លាក់កីឡាការិនីហ្វីលីពីន កីឡាការិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយកីឡាការិនីអារ៉ាប់រួម Alhinaai Mahra នារសៀលនេះ ដើម្បីកំណត់អ្នកឈ្នះ គឺជាម្ចាស់មេដាយមាស ។

ដូច្នេះមានន័យថា រវាងកីឡាការិនីកម្ពុជា និងអារ៉ាប់រួមពេលនេះ សុទ្ធតែមានមេដាយប្រាក់ក្នុងដៃដូចគ្នា ។ ប៉ុន្ដែនាយបេសកកម្មដដែល បានអះអាងថា កម្ពុជាមានការរំពឹងខ្ពស់លើកីឡាការិនី ខាន់ ចេសា ក្នុងការដណ្ដើមយកមេដាយមាសជូនជាតិ៕