(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿង​របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Red Wings បានធ្វើការចុះចតជាបន្ទាន់ នៅឯ​ទីក្រុង Ufa ប្រទេសរុស្ស៊ី​​​​ បន្ទាប់ពីមានអណ្តាតភ្លើងចេញពីម៉ាស៊ីនមួយចំហៀង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​ល្ងាច​ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។

យន្តហោះខាងលើជាប្រភេទ Tu-204 ដែលមានគោលដៅចេញដំណើរពី​អាកាសយានដ្ឋាននៃទីក្រុង Ufa ភាគខាងកើត​ប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់ទីក្រុង Sochi ដែលនៅជាប់សមុទ្រខ្មៅ បានបក​ត្រឡប់​មកចុះចតនៅក្រុង Ufa វិញ ដោយសុវត្ថិភាព ក្រោយពី​ម៉ាស៊ីន​​នៅ​ស្លាបផ្នែកខាងឆ្វេងរបស់យន្តហោះ​មានផ្ទុះ​​​អ្នកដំណើរ​ចន្លោះពី២០២ទៅ២០៤នាក់នេះ បានឆាបឆេះ។

គួរជម្រាបថា សំណាងល្អ​ពុំមាននរណាទទួលរងរបួសឡើយ ហើយ​ក្រោយ​មកអ្នកដំណើរភាគច្រើន បានបន្តដំណើរឆ្ពោះទៅកាន់​គោល​ដៅរបស់ពួកគេ​ តាមយន្តហោះបម្រុងមួយទៀត ខណៈ​មនុស្សមួយចំនួន បានជ្រើសរើសមិនព្រម​បន្តការហោះហើរឡើយ បន្ទាប់ពី​បាន​ជួបហេតុការណ៍​គួរឲ្យបះសក់នេះ៕​