(វ៉ាស៊ីនតោន)៖ បុរសម្នាក់ត្រូវ​បានចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​ (ម៉ោងនៅវ៉ាស៊ីតោន) នៅក្នុងរដ្ឋខូឡូរ៉ាដូ(Colorado) ភាគខាងលិច​សហរដ្ឋអាមេរិក ពីបទសង្ស័យថា បានសម្លាប់ប្រពន្ធ​មានផៃ្ទពោះ និងកូនស្រីពីរ​នាក់របស់​ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

បុរស​ឈ្មោះ Chris Watts មានអាយុ ៣៣ឆ្នាំ ត្រូវបានចាប់ខ្លួន​បន្ទាប់ពីរូបគេបានផ្ដល់​បទសម្ភាស៍ កាលពីថ្ងៃអង្គារឱ្យ​សារព័ត៌មាន នៅក្នុងតំបន់​ពីការបាត់ខ្លួនរបស់ប្រពន្ធ​កំពុងមានផ្ទៃពោះ និងកូនស្រីពីរ​នាក់ឈ្មោះ សេឡែស្ទេ (Celeste) អាយុ០៣ឆ្នាំ និង ប៊ែលឡា (Bella) អាយ ០៤ឆ្នាំ។ ប៉ុន្តែ នៅក្នុងបទ​សម្ភាសន៍​ជាមួយទូរទស្សន៍ Denver 7 Watts បានសារភាព​ពីករណីឃាតកម្មនេះ​ដោយចៃដន្យ បើទោះ​ជាភ្លាមៗ មិនទាន់មាន​ការបញ្ជាក់លម្អិតពីចេតនា​ នៃពាក្យសម្ដី​ទាំងនោះក៏​ដោយ។

គួរបញ្ជាក់ថា បើតាមប៉ូលិសរដ្ឋ Colorado ម្ដាយ​និងកូនស្រីខាងលើ ត្រូវបានគេសម្លាប់​កាលពីថ្ងៃចន្ទ ចំណែកឯបុរស​ជាប្ដីកំពុង​ប្រឈមមុខនឹង​បទចោទចំនួនបីករណីពី​បទមនុស្សឃាត និង​០៣ករណីទៀតពីបទបំផ្លាញ​សាកសព៕