(ឥណ្ឌា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់១១៤នាក់ ហើយ ស្របពេលដែលមានការព្រមានថានឹង​កើតមានព្យុះភ្លៀងបន្ថែមទៀត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់

ដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨នេះ។

សារព័ត៌មាន Economic Times បានឱ្យដឹងថា គិតមកត្រឹមថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ពួកគេ ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ ដែលគេបានប៉ាន់ប្រមាណថាមានមនុស្ស១៥០,០០០នាក់ គ្មានផ្ទះសម្បែងជា
បណ្ដោះអាសន្ន។ សារព័ត៌មានមួយនេះបានបន្ថែមថា ភាគច្រើននៃអ្នកបាត់បង់ជីវិត ត្រូវបានទាញចេញពីគំនរបាក់បែកនិងល្បាប់ ភក់បង្កឡើងដោយគ្រោះរអិលបាក់ដី។

គួរបញ្ជាក់ថា ស្របពេលប្រតិបត្តិការជួយសង្រ្គោះកំពុងធ្វើឡើង អាជ្ញាធរឥណ្ឌាក៏បានព្យាករផងដែរថាភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំង ហើយអាកាសយានដ្ឋានដ៏សំខាន់មួយ ត្រូវបានបិទដំណើរការណ៍រហូតដល់ថ្ងៃទី២៦ ខែសីហា៕