(រ៉ូម)៖ រដ្ឋមន្រ្តីដឹកជញ្ជូនអ៉ីតាលី លោក ដានីឡូ តូនីនែលលី (Danilo Toninelli) នាថ្ងៃពុធនេះ បានអំពាវនាវ​​ឲ្យ​បណ្តា​ប្រធានគ្រប់គ្រង​ជាន់ខ្ពស់នៃក្រុមហ៊ុន ដែលទទួលបន្ទុកមើលការខុសត្រូវលើស្ពាន ដែលបានបាក់នៅ​ទីក្រុង Genoa កាលពីម្សិលមិញនោះ និងផ្តាច់​ជិវិត​មនុស្សកើនដល់៣៧នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

ក្រៅពីនេះ​ បើតាមលោក Toninelli រដ្ឋាភិបាលអ៉ីតាលី ក៏កំពុងរៀបចំនីតិវិធីផងដែរដើម្បីដកហូតសម្បទាន​​ពីក្រុមហ៊ុន Autostrade per l'ltalia ​ទាក់ទិននឹងការ​មើលខុសត្រូវទៅលើ​ស្ពាន Morandi ព្រមទាំងដាក់ពិន័យផ្នែកហិរញ្ញវត្ថុទៅលើ​ក្រុមហ៊ុននេះផងដែរ ដោយសារ​មិនអាច​​បំពេញកាតព្វកិច្ចរបស់ខ្លួនបាន នៅក្រោមកិច្ចសន្យា ស្តីពីការធ្វើនិយតកម្មលើបែបផែនគ្រប់គ្រង​នៃ​ហេដ្ឋរចនាសម្ព័ន្ធនេះ ហើយ​រឿង​ដំបូងគេ គឺ​ថ្នាក់ដឹកនាំកំពូលៗ​របស់ Autostrade ត្រូវតែចុះចេញពីតំណែង។

គួរជម្រាបថា សំណងស្ពាន Morandi ត្រូវបានកសាងឡើងតាំងតែពីទសវត្សរ៍​ទី៦០មកម្ល៉េះ ហើយ បានស្ថិតក្រោមការជួលជុល​កែ​លម្អ​កាល​ពីឆ្នាំ២០១៦៕