(កាប៊ុល)៖ ក្រុមមន្ត្រីអាហ្វហ្កានីស្ថាន បានអះអាងថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានបើកការវាយប្រហារដោយឥតសម្ចៃដៃលើ មូលដ្ឋានយោធាមួយកន្លែង នៅក្នុងខេត្ត Baghlan ស្ថិតនៅភាគខាងជើងនៃប្រទេស នៅថ្ងៃពុធនេះ ដោយសម្លាប់ប៉ូលិស 

និងយោធាអាហ្វហ្កានីស្ថា​ន៤៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

ភ្លាមៗ ខាងក្រសួងការពារជាតិអាហ្វហ្កានីស្ថាន មិនទទួលស្គាល់សេចក្ដីរាយការណ៍នេះនៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីនៅក្នុងតំបន់ បញ្ជាក់ថាប៉ូលិស០៩នាក់ និងយោធា៣៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធតាលីបង់។ ការវាយ ប្រហារនេះគឺជាការដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាលទីក្រុងកាប៊ុល ហើយវាក៏ជាការវាយប្រហារលើកចុងក្រោយដែលផ្ដាច់ជីវិត កងកម្លាំងសន្តិសុខច្រើនបំផុតមួយនៅអាហ្វហ្កានីស្ថានផងដែរ៕