(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ភពក្រហម Mars (ភពអង្គារ) ត្រូវបានអ្នកវិទ្យាសាស្រ្តជឿជាក់ថា ទំនងជាមានលាក់​បាំងនូវ​ផ្ទៃបឹង​មួយ​ មានទំហំ​ជិត ២០គីឡូ​ម៉ែត្រ ដែលកំពុងពួនសំងំ​នៅពីខាងក្រោម​ផ្ទាំងទឹកកក​ជម្រៅ​ ១.៦គីឡូម៉ែត្រ នៅប៉ូលខាងត្បូង​របស់វា៕

២៖ គ្រឿងផ្ទុះ​កែច្នៃ​ពិតជាត្រូវ​បានគេបំផ្ទុះ នៅក្បែររបងរបស់ស្ថានទូត​អាមេរិក​ប្រចាំទីក្រុងប៉េកាំង នៃប្រទេសចិន​ប្រាកដមែន ប៉ុន្តែក្រៅពីជនបង្ក​ពុំមានជនណាផ្សេង​ទទួលរងរបួស ឬជួបគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ៕

៣៖ យន្តហោះប្រភេទ​ចម្បាំង និងទម្លាក់គ្រាប់បែក​ធុន Sukhoi Su-22 បានធ្លាក់​នៅខេត្តង៉េអាន (Nghe) An ភាគកណ្តាល ប្រទេស​​វៀត​ណាមនា​រសៀលថ្ងៃ​​​ព្រហស្បតិ៍នេះ ដែលបានឆក់យកជីវិត​អាកាសយានិកទាំងពីរ​នាក់ នៅលើនោះតែម្តង៕

៤៖ កូរ៉េខាងជើង​នឹងប្រគល់អដ្ឋិធាតុ​កងទ័ពអាមេរិក ដែលបានស្លាប់​នៅអំឡុងសម័យ​សង្រ្គាមកូរ៉េ ឱ្យសហរដ្ឋអាមេរិក​វិញ​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ បន្ទាប់ពីបាន​ទទួលក្ដាមឈូស​ចំនួន ១០០ ពីទីក្រុងវ៉ាស៊ីនតោន៕

៥៖ សេវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី បានហាមមិនឲ្យអ្នកកាសែត​ម្នាក់របស់​ស្ថានីយទូរទស្សន៍ CNN គឺអ្នកនាង ខេតឡាន ខូលលីនស៍ (Kaitlan Collins) ចូលរួមក្នុង​​សន្និសីទ​សារព័ត៌មាន​របស់​ខ្លួន ក្រោយពីអ្នក​យកព័ត៌មានរូបនោះ ​បានជជីកសួរសំណួរ​ឌឺដងដាក់​​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ៕

៦៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាន​បង្ហាញការ​ប្តេជ្ញាសហការ​ជាមួយសភា​អាមេរិក ដើម្បីរៀបចំ​​សេចក្តីព្រាង​ទណ្ឌកម្មថ្មីមួយ ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ក្រោយពីលោកបាន​ប្រកាសទាត់ចោល​​​ការគ្រប់គ្រង​លើ​តំបន់គ្រីមៀ​របស់​រុស្ស៊ី​៕