​(ដាម៉ាស់)៖ អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្សស៊ីរី បានអះអាងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់ មួយនៅឯភាគ​ខាងត្បូងប្រទេសស៊ីរី​ នៅថ្ងៃពុធនេះ បានកើនដល់១៥០នាក់ហើយ។ នេះបើតាមដកស្រង់ដោយ​សារព័ត៌មាន AFP​ នៅយប់ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​អង្គការឃ្លាំមើល​សិទ្ធិមនុស្សស៊ីរី ការវាយប្រហារនេះ​ បានកើតឡើង​ក្បែរផ្សារដ៏មមាញឹក​មួយកន្លែង​ក្នុងទីក្រុង ស្វេដា (Sweida) ស្ថិតក្រោមការ​គ្រប់គ្រងដោយ​រដ្ឋាភិបាលស៊ីរី នៃភាគខាងត្បូងប្រទេស។ អង្គការមួយនេះ​ក៏បានអះអាងដែរថា មនុស្ស​រាប់សិបនាក់ ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា ក្រោយកើតហេតុមិនបានប៉ុន្មានផង ក្រុម ISIS អះអាងថា ការវាយប្រហារដ៏អាក្រក់នេះ គឺជាស្នាដៃ​របស់ខ្លួន៕