(ឡាវ)៖ អាចនិយាយ​បានថា គ្មាននរណានឹកស្មានដល់នោះឡើយអំពីហេតុការណ៍​បាក់ទំនប់ នៅក្នុងខេត្ត​អាត់តាពើ ភាគខាងត្បូង​ប្រទេសឡាវ ដែលជាប់នឹង​ព្រំដែននៃបណ្តា​ខេត្តភាគ​ឦសានប្រទេស​កម្ពុជានោះ ប៉ុន្តែសោកនាដកម្ម​បានកើតមាន​រួចទៅហើយ ដោយ​សាកសពចំនួន ១៧នាក់ ទើបត្រូវបាន​ស្រង់ចេញចេញពីក្នុងទឹក និងរកឃើញ ខណៈរាប់រយនាក់ទៀត​ត្រូវបានគេជឿជាក់ថា កំពុងបាត់ខ្លួន​នៅឡើយ គិតត្រឹម​រសៀល​ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងប្រតិបត្តិការ​រុករកនោះ អ្វីដែលគួរឲ្យខ្លោច​ផ្សាបំផុត គឺក្រុមសង្គ្រោះឡាវ​បាន​ឃើញ​សាកសពមនុស្ស​ក្មេងចាស់ប្រុសស្រី ដែលកប់នៅក្នុងគំនរ​ភក់ល្បាប់ និងផ្ទះបាក់បែក ខណៈមួយចំនួន​​ទៀតបានអណ្តែតលើទឹក បន្ទាប់ទំនប់វារីអគ្គិសនីសេពាន-សេណាំណយ ក្នុងខេត្តភាគខាងត្បូងឡាវខាងលើនេះ បានបាក់​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ។

ខាងក្រោមនេះ​ជាកម្រងរូបភាព​ដ៏គួរឲ្យសង្វេគ​ជាទីបំផុត នៃការ​បាត់បង់ជីវិត និង​ការរងទុក្ខ​វេទនាគ្រប់យ៉ាង​របស់ប្រជាជនឡាវ ដោយសារតែជំនន់​ទឹកបាក់​ទំនប់ភ្លាមៗ​និងមិនមាន​ការប្រកាសអាសន្នឲ្យទាន់ពេល៖