(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​អង់គ្លេស ត្រូវគេរាយការណ៍ថា កំពុង​គ្រោងបញ្ជូននាវា ដឹក​យន្តហោះ​ចម្បាំង ទៅទប់ទល់​ឥទ្ធិពលចិន នៅតំបន់សមុទ្រ​ចិន​ខាងត្បូង​។

២៖ ទឹកជំនន់ក្រោយការធ្លាក់ភ្លៀងខ្លាំង ដោយសារព្យុះទីហ្វុងឈ្មោះ Son Tinh បន្តជន់លិចផ្លូវក្នុងទីក្រុងហាណូយ នៃ​ប្រទេស​វៀត​ណាម​។

៣៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេស លោក Mike Pompeo នៅ​​​ទីស្នាក់ការកណ្តាល UN។

៤៖ ​ទ័ពអាកាស​អ៊ីស្រាអែល បើក​ការវាយលុក​ទីតាំងចំនួន៦៨កន្លែង របស់ក្រុម​ហាម៉ាស់-ហ្កាហ្សា ជាការសងសឹក​ក្រោយទាហានខ្លួន​ម្នាក់​ស្លាប់។

៥៖ លេចលឺ​ព័ត៌មាន​ជាបន្តបន្ទាប់អំពី​​ការបញ្ជូន​ស្ថាបនិក WikiLeaks លោក Julian Assange ចេញពី​ស្ថានទូត​អេក្វាឌ័រនៅ​ទីក្រុង​ឡុងដ៍។

៦៖ ករណីបាញ់​ប្រហារនៅ​អាមេរិកកាន់តែ​អាក្រក់ ខណៈក្មេងប្រុស​អាយុ​០៤ឆ្នាំ ទាញ​កាំភ្លើងបាញ់​ក្មេងស្រី​អាយុ​០២ឆ្នាំស្លាប់ នៅ​រដ្ឋ​កាលីហ្វរញ៉ា។

៧៖ លិចទូក​នៅរដ្ឋ Missouri ភាគ​កណ្តាល​អាមេរិក ផ្តាច់ជីវិត​មនុស្ស​កើនដល់​១៧នាក់ និងមួយ​ចំនួន​ទៀតបន្ត​បាត់​ខ្លួន។