(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​រុស្ស៊ី ធ្វើតេស្ដប្រព័ន្ធមីស៊ីលដ៏ថ្មីសន្លាង ដោយជោគជ័យនៅកាហ្សាក់ស្ថាន។

២៖ ព្យុះទីហ្វុង Son Tinh វាយលុក​ភាគ​កណ្តាល​វៀតណាម និងផ្តាច់ជីវិត​មនុស្ស​០២នាក់ ខណៈ០២នាក់​ទៀតកំពុង​បាត់​ខ្លួន។

៣៖ នៅតួកគី ម្តាយកូន០៤នាក់​បាត់ខ្លួនកណ្តាលទន្លេ ក្រោយព្យាយាម​រត់គេចពីការចាប់ខ្លួន ពាក់ព័ន្ធរដ្ឋប្រហារឆ្នាំ២០១៦។

៤៖ ទីបំផុត​កងទ័ពស៊ីរីអាច​ចូលទៅកាន់កាប់​ ទីទួលយុទ្ធសាស្ត្រមួយក្នុងខេត្ត Daraa ក្រោយ​ចរចាត្រូវរ៉ូវជាមួយក្រុម​ឧទ្ទាម។

៥៖ ក្រឡាប់ទូក​ដឹកអ្នកទេសចរ​ នៅភាគ​កណ្តាលសហរដ្ឋអាមេរិក ផ្តាច់​ជីវិតមនុស្ស​យ៉ាងតិច១១នាក់ និងបាត់ខ្លួន​មួយចំនួន​ទៀត។

៦៖ អង្គការ NASA ទើបទម្លាយ​រូបភាពច្បាស់ៗជាងមុន​នៃព្រះច័ន្ទ Titan របស់​ភពសៅរ៍។

៧៖ តុលាការកូរ៉េខាងត្បូង បន្ថែម​ទោស​​ដាក់​ពន្ធនាគារ​០៨ឆ្នាំ​ទៀត ដល់​​លោកស្រី ផាក គឺនហេ ក្រោយរកឃើញករណី​ធ្វើឲ្យ​បាត់លុយ​រដ្ឋ​ជាង២៦លានដុល្លារ។