(ញូដេលី)៖ បុរសជន ១៧នាក់ ត្រូវបានតុលារការឥណ្ឌាចោទប្រកាន់​ជាផ្លូវការហើយ ពីបទរំលោភផ្លូវភេទលើក្មេងស្រីម្នាក់​អាយុ ១១ឆ្នាំ នៅក្នុងទីក្រុងជិនណៃ (Chennai)។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ ប៉ូលិលឥណ្ឌាបាន​ឱ្យដឹងទៀតថា ក្មេងត្រូវខាង​លើត្រូវបានគេរំលោភ​បំពានផ្លូវតាំងតែពីដើមឆ្នាំ​២០១៨ មកម្ល៉េះ ហើយជនល្មើស​ចម្បងម្នាក់​គឺជាអ្នកបម្រើការងារ​នៅក្នុងប្លុក​អាផាតមិន​ ដែលក្មេងស្រី​រងគ្រោះរស់នៅ។ ជនល្មើសរូបនេះត្រូវ​បានចោទប្រកាន់ថា បានដាក់ថ្នាំសន្ដំក្មេងស្រី ហើយបាន​ហៅបុរសជាច្រើននាក់ទៀត ចូលរួមក្នុងសកម្មភាព​រំលោភលើរូបនាង ដែលជាទង្វើ​មួយបង្កជាការខឹងសម្បារយ៉ាងខ្លាំង​ ក្នុងចំណោមប្រជាជនឥណ្ឌា​ទាំងឡាយ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃអង្គារ តុលាការ​ក្នុងទីក្រុង Chennai បានចោទ​ប្រកាន់មនុស្ស ១៧នាក់ ពីបទរំលោភ​លើអនិតិជន និងបង្គាប់ ឱ្យឃុំខ្លួនអ្នក​ទាំងនេះ។ បន្ថែមពីលើនេះ បើតាមប៉ូលិសឥណ្ឌា ក្មេងស្រីរងគ្រោះ​ ក៏បានបញ្ជាក់អត្តសញ្ញាណ​ជនជាប់ចោទ​ទាំងអស់​ផងដែរ ដោយក្នុងនោះ​មានទាំងឆ្មំា​សន្តិសុខ ជាងអគ្គិសនី និងជាងទឹក ខណៈមនុស្ស ០៤នាក់ ក្នុងចំណោមពួកគេ​បានសារភាពពី​ទោសកំហុស៕