(ព្រុចសែល)៖ ក្រុមហ៊ុន Google បានអះអាងថា ខ្លួននឹងដាក់ពាក្យប្ដឹងជំទាស់នឹងការផាកពិន័យប្រាក់ជាង ៥.០៤ពាន់លានដុល្លារ ធ្វើឡើងដោយអាជ្ញាធរអឺរ៉ុបប្រឆាំងការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ នៅថ្ងៃពុធនេះ ជុំវិញការដាក់កំហិតដោយខុសច្បាប់លើក្រុមហ៊ុន ផលិតទូរស័ព្ទដៃស្មាតហ្វូនប្រភេទ Android និងក្រុមប្រតិបត្តិករទូរស័ព្ទចល័ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន  Reuters ​នៅថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រុមហ៊ុន Google លោក Al Verney បានលើកឡើងដូច្នេះថា៖ «Android បានបង្កើតជម្រើសកាន់តែច្រើនសម្រាប់ អតិថិជនគ្រប់រូប មិនត្រឹមតិចតួចនោះឡើយ»។ ចំណែកឯ ប្រព័ន្ធអេកូដ៏រស់រវើក ការច្នៃប្រឌិតឆាប់រហ័ស និងតម្លៃទាប គឺជា
ចំណុចដ៏សំខាន់នៃការប្រកួតប្រជែង។ ដូច្នេះយើងនឹងដាក់ពាក្យប្ដឹងជំទាស់នឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប»។ នេះគឺ ជាការគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរូបនេះ។