(កូឡាឡាំពួរ)៖​ ខ្លាកំណាចអាស៊ី​ Manny Pacquiao បានប្រើពេលត្រឹមតែ៧ទឹក​ ស្មើនឹង២១នាទី​ (៣នាទីក្នុង១ទឹក)​ ដើម្បីផ្តួលម្ចាស់ខ្សែក្រវាត់ WBA, Lucas Matthysse ក្នុងការប្រកួត​ ១២ទឹកនៅសង្វៀន​ Axiata Arena ស្ថិតក្នុងទីក្រុង​កូឡាឡាំពួរ​ ប្រទេសម៉ាឡេស៊ី​ នាព្រឹកថ្ងៃអាទិត្យ​ ទី១៥​ ខែកក្កដា​ ឆ្នាំ២០១៨​ នេះ

កីឡាករប្រដាល់ចាស់វស្សា​ វ័យ៣៩ឆ្នាំ​ និងជាសមាជិកសភាហ្វីលីពីន​ Pac Man បានគ្រប់គ្រងការប្រកួតស្ទើរតែគ្រប់ទឹក​ ដោយបានវាយចំគោលដៅច្រើនចំណុច​ មានទាំងដួលអុកគូថ​ មានទាំងអាជ្ញាកណ្តាលរាប់​ និងព្រមានថែមទៀតផងទៅលើកីឡាករអាហ្សង់ទីន​ Matthysse វ័យ៣៥ឆ្នាំ

សូមទស្សនាវិដេអូពេញទាំង៧ទឹក​ មានដូចខាងក្រោម​ សម្រាប់ប្រិយមិត្តខកខានទស្សនាព្រឹកមិញនេះ៖