(រ៉ង់ហ្គូន)៖ គ្រោះរអិលបាក់ដី​ដ៏ធំមួយ បានកើតមានឡើងនៅ​តំបន់ជីកយករ៉ែ Hpakant នៃរដ្ឋកាជីន ភាគខាងជើង​ប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យ​មនុស្សស្លាប់ចំនួន ១៥នាក់ និង ៤៥នាក់ទៀតរងរបួសធ្ងន់-ស្រាល។ នេះបើតាមការ​ចេញផ្សាយដោយ ស៊ីនហួរ នារសៀល​ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។

គ្រោះថ្នាក់ខាង​លើ​នេះ បានកើតចេញពីការ​បាក់ដីនៅជុំវិញ​រណ្តៅរ៉ែ ដែលត្រូវបាន​ជីកដោយ​ក្រុមហ៊ុន Mahar Asa Pahtama មកគ្របសង្កត់​លើកម្មករ និងអ្នកជីកដី​ដែលកំពុង​បំពេញការងារនៅទីនោះ​តែម្តង។

គួរបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាកំពុងស្វែងរក​មនុស្សបាត់ខ្លួន​​បន្ថែមទៀត ចាប់តាំងពីហេតុការណ៍​បានកើតឡើង​កាលពីល្ងាច​ថ្ងៃសៅរ៍ រហូត​មកដល់ថ្ងៃអាទិត្យ​នេះ៕