(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​កងកម្លាំង​ជប៉ុន និងអាមេរិក​រួមគ្នាធ្វើតេស្ត​មីស៊ីល Type 12 ដែលជា​ប្រភេទមីស៊ីល​កម្ទេច​នាវា។

២៖ មហាយក្សចិន​ ត្រូវគេរាយការណ៍ថា នឹងបញ្ជូនយន្តហោះ​ទម្លាក់​គ្រាប់បែក និងយន្តហោះចម្បាំង ទៅចូលរួម​សមយុទ្ធ​អន្តរជាតិ​មួយ ដែលធ្វើឡើង​នៅ​ប្រទេស​រុស្ស៊ី។

៣៖ មនុស្សស្លាប់កើនដល់១២៨នាក់ ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត នាអំឡុងការជួបជុំនៃក្រុមអ្នកគាំទ្របក្សនយោបាយ នៅ​ប៉ាគី​ស្ថាន។

៤៖ ព្យុះ​ភ្លៀង និង​ទឹកជំនន់យ៉ាង​គំហុក​កំពុងវាយប្រហារទូទាំងប្រទេសចិន ខណៈមនុស្ស​មួយ​ចំនួន​បាន​ស្លាប់។

៥៖ មហាជនអង់គ្លេស​​ផ្ទុះការរិះគន់​លើ ដូណាល់ ត្រាំ និង​ភរិយា ដែលបាន​បង្ហាញ​ឥរិយាបថ​ក្រអឺតក្រទម ចំពោះ​ព្រះមហាក្សត្រីយ៍។

៦៖ អង្គការ NASA អះអាងថា កែវយឺតអវកាស​ឆ្លុះរកភព​អេលៀន TESS ដែលបាញ់បង្ហោះកាលពីខែមេសា នឹងចាប់ផ្តើមបំពេញ​​​បេសក​កម្មរបស់វា ​នៅចុង​ខែកក្កដា​នេះ។

៧៖ លោក ដូណាល់ ត្រាំ ឈប់​សម្រា​កនៅស្កុតឡែនសិននាចុងសប្តាហ៍នេះ មុននឹងបន្តដំណើរ​ទៅជួបលោក ពូទីន នៅ​ប្រទេស​មួយទៀត។