(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់បិសាចក្រហមប៊ែល​ហ្ស៊ិក​ បានយកឈ្នះក្រុមនៅអឺរ៉ុបដូចគ្នា​ អង់គ្លេស​ ដោយលទ្ធផល​ ១-០​ នៅថ្ងៃបិទវគ្គសន្សំពិន្ទុនៃពូល​ G ស្របពេលទុយនេស៊ី​ វាយបកឈ្នះប៉ាណាម៉ា​ ២-១​ វិញនោះក្នុងព្រឹត្តិការណ៍​ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

៣ពិន្ទុបន្ថែមនេះដែរ​ បានធ្វើអោយប៊ែលហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ក្នុងពូល​ គេចចេញមិនជួបក្រុមខ្លាំងកូឡុំប៊ី​ ដោយប៉ះជប៉ុនវិញនៅវគ្គ១៦ក្រុម​ ខណ:អង់គ្លេស​ ជួបកូឡុំប៊ីនោះ

សូមបញ្ជាក់ថា​ វគ្គសន្សំពិន្ទុទាំង៨ពូល​ មាន៣២ប្រទេសនៅ​ World Cup ត្រូវបានបញ្ចប់ជាផ្លូវការហើយ​ និងសម្រាកនៅថ្ងៃទី២៩ ខែមិថុនា១ថ្ងៃ​ មុនចាប់ផ្តើមប្រកួតវគ្គចាញ់ធ្លាក់នៅថ្ងៃទី៣០​ ខែមិថុនាជាបន្ត៕