(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ​ បានយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី​ ៣-០​ ស្របពេលអេហ្ស៊ីប​បានចាញ់អារ៉ាប៊ីសាអូឌីត​ ២-១​ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ A នៅ​ World Cup 2018។

ការទទួលបាន៣ពិន្ទុបន្ថែមនេះ​ បានធ្វើអោយក្រុមពីតំបន់អាមេរិកឡាទីន​ អ៊ុយរ៉ាហ្គាយ​ បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ នៃពូល​ A ដោយមាន៧ពិន្ទុ​ ត្រូវប្រកួតនឹងក្រុមលេខ២​ នៃពូល​ B ស្របពលក្រុមលេខ២​ ម្ចាស់ផ្ទះរុស្ស៊ី​ ត្រូវជួបក្រុមលេខ១​ ក្នុងពូល​ B

៣គ្រាប់របស់អ៊ុយរ៉ាហ្គាយ​ កើតឡើងនៅនាទីទី១០​ ពីការទាត់បាល់​ Free kick របស់​ Luis Suarez មុនពេល​ មុនពេល​ Denis Cheryshev ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី២៣​ និងគ្រាប់ទី៣​ ដោយកីឡាករ​ Edison Cavani នៅនាទីទី៩០

សម្រាប់១ប្រកួតទៀតនៅក្នុងពូលនេះដែរ​ អេហ្ស៊ីប​ បានចាញ់អារ៉ាប៊ីសាអូឌីត​ ២-១​ ចុងម៉ោងជាមួយនឹង​ Mohamed Salah ជាអ្នកស៊ុតគ្រាប់នាំមុខអោយអេហ្ស៊ីបនៅនាទីទី២២​ មុនពេលអារ៉ាប៊ីសាអូឌីត​ តាមស្មើវិញនៅនាទីទី៤៥​ ដោយបាល់ប៉េណាល់ទី​ ១១ម៉ែត្រ​ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+២៕