(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មកពីតំបន់អាមេរិកខាងជើង​ មិចស៊ិក​ បានទម្លាក់ក្រុមអាស៊ី​ កូរ៉េខាងត្បូងត្រឹមវគ្គចែកពូល​ F ដោយលទ្ធផល​ ២-១​ នៃព្រឹត្តិការ​ណ៍​FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

៣ពិន្ទុបន្ថែមនេះដែរ​ បានជួយអោយមិចស៊ិក​ រកបាន៦ពិន្ទុពេញឈរនៅកំពូលតារាង​ ក្រោយយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់​ ១-០​ ដែរនោះនៅថ្ងៃបើកឆាកពូល​ F ដោយនៅសល់១ប្រកួតបង្រ្គប់កិច្ចត្រូវជួបស៊ុយអែត

Carlos Vela ជាអ្នករកគ្រាប់ទី១​ អោយមិចស៊ិក​ ពីការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី២៦​ មុនពេលមិត្តរួមក្រុម​ Jevier Hernandez រកបានគ្រាប់ទី២​ នៅនាទីទី៦៦​ និង១គ្រាប់របស់កូរ៉េខាងត្បូងកើតឡើងនៅនាទីទី៩០+៥​ នៅពីមុខប្រធានាធិបតីកូរ៉េខាងត្បូង​ ដែលចូលរួមទស្សនាដោយផ្ទាល់ក្នុងកីឡដ្ឋានស្ថិតក្នុងទីក្រុង​ Rostov

មិចស៊ិក​ បានក្លាយជាក្រុមទី៦​ ដែលបានឈ្នះកៅអីទៅវគ្គ១៦​ក្រុម​នៃ​ World Cup 2018 ខណៈកូរ៉េខាងត្បូង​ បានក្លាយជាក្រុមអាស៊ីទី២​ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត​ ដែលហាលអាវ​ នៅសល់តែអ៊ីរ៉ង់​ និងជប៉ុនប៉ុណ្ណោះ​ ក្នុងចំណោម៤ក្រុមដែលឡើងទៅលេង​ World Cup លើកទី២១នេះ​ តំណាងអោយទ្វីបអាស៊ី៕