(​សេអ៊ូល)៖ ទាហានជើងទឹក​កូរ៉េខាងត្បូង​ម្នាក់ បានរងរបួសធ្ងន់ធ្ងរ​នៅថ្ងៃអង្គារនេះ ក្រោយមានហេតុការណ៍​ផ្ទុះដ៏សម្បើមមួយ​ នៅក្នុង​នាវាចម្បាំង​មួយគ្រឿង​នៅឯតំបន់ដែនទឹក នៃឆ្នេរភាគអាគ្នេយ៍​ប្រទេស។ នេះបើតាមសារព័ត៌មាន យ៉ុនហាប់ ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម​យ៉ុនហាប់ នាវាចម្បាំង​ឈ្មោះ ម៉ាសាន (Masan) មានទម្ងន់ ១,៥០០តោន បានដឹកនាំ​ការធ្វើលំហាត់សឹក​បាញ់គ្រាប់ពិត នៅម៉ោងប្រមាណ ១២៖២០១នាទី​ថ្ងៃត្រង់ថ្ងៃអង្គារនេះ (ម៉ោងនៅ​ក្នុងតំបន់) នៅឯតំបន់ដែនទឹក​នៃទីក្រុងឆ្នេរ តុងយ៉ុង (Tongyong) ស្ថិតនៅក្នុងខេត្ត គ្យុងសាង (Gyeongsang) ខាងត្បូង។

គួរជម្រាបថា បើតាម​យ៉ុនហាប់ការផ្ទុះដ៏ខ្លាំង​មួយត្រូវបាន​គេរាយការណ៍​ថា បានកើតនៅ​ក្នុងវានា​ចម្បាំង Masan។ ប៉ុន្តែ​មូលហេតុ​ពិតប្រាកដ​ មិនទាន់កំណត់ច្បាស់​នៅឡើយទេ រីឯទាហានម្នាក់​ដែលរងគ្រោះ​ ត្រូវបញ្ជូនទៅកាន់​មន្ទីរពេទ្យតាម​ឧទ្ធម្ភាគចក្រ៕