(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​មហាយក្សចិននិងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បញ្ចេញរូបភាព០៣សន្លឹកទាក់ទងនឹងព្រះច័ន្ទ ដែលបានមកពីកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យអវកាស។

២៖ អ្នកកាន់សាសនាមូស្ល៊ីមនៅទូទាំងពិភពលោក បញ្ចប់ខែបួសរ៉ាម៉ាឌន ដែលបានចាប់ផ្តើមប្រព្រឹត្តទៅកាលពីពាក់កណ្តាលខែមុន។

៣៖ ធាតុរបស់អ្នកវិទ្យាសាស្រ្តអង់គ្លេស Stephen Hawking នឹងត្រូវបញ្ចុះនៅព្រះវិហារ Westminister Abbey ហើយសំឡេងរបស់លោក នឹង​ត្រូវបាញ់បញ្ជួនទៅអវកាស។

៤៖ ​អតីតមេចារកម្មកូរ៉េខាងត្បូង៣រូប ត្រូវកាត់ទោសជាប់ពន្ធនាគារ ដោយសារសូកប៉ាន់អតីតប្រធានាធិបតី ផាក គឺនហេ។

 

៥៖ ទីបំផុតក្រុមហ៊ុនទូរគមនាគមន៍យក្ស AT&T របស់អាមេរិក ​ប្រកាសពីជោគជ័យនៃការទិញយកក្រុមហ៊ុន Time Warner ​ក្នុង​តម្លៃ​៨៥​ពាន់​លាន​​ដុល្លារ​​ ក្រោយពីទទួលបានភ្លើងខៀវពីចៅក្រមសហព័ន្ធ។

៦៖ ទីក្រុងសេអ៊ូល ឲ្យដឹងថាការសម្រេចលើជោគជ័យវាសនា សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង អាចត្រូវធ្វើឡើងនៅខែក្រោយ។