(គែរ)៖ តុលាការមួយនៅប្រទេសអេហ្ស៊ីប បានសម្រេចកាត់ទោស​ប្រហារជីវិត​សមាជិក១១នាក់ នៃក្រុមភាតរភាពអ៊ីស្លាម (Muslim Brotherhood) ជុំវិញការសម្លាប់និងបង្ករបួសស្នាមដល់កងកម្លាំងប៉ូលិស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

បទល្មើសនៃសំណុំរឿងខាងលើនេះ បានកើតមានឡើង តាំងតែពីខែសីហា ឆ្នាំ២០១៣ នៅពេលដែល​ក្រុមជនត្រូវបានផ្តន្ទាទោស​ទាំងនេះ​ បាន​ឆ្មក់បើកការ​វាយប្រហារទៅលើយានជំនិះមួយគ្រឿងរបស់ប៉ូលិស។ ជាមួយគ្នានេះ នៅ​ក្នុង​សំណុំ​រឿង​មូយ​ទៀត​ដាច់ដោយឡែក​ពី​គ្នា​សមា​ជិក​របស់​​ក្រុម​ Muslim Brotherhood ចំនួន០៥នាក់ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំផងដែរ ពី​បទ​បំផុស​អំពើ​ហិង្សា​ប្រឆាំង​កង​កម្លាំង​ប្រដាប់អាវុធអេហ្ស៊ីប មន្រ្តីប៉ូលិស និងអគាររដ្ឋ ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០១៥។

គួរជម្រាបថា ប្រទេសអេហ្ស៊ីប បាននិងកំពុងបន្តកើតមានករណីវាយប្រហារលើកងកម្លាំងសន្តិសុខ ចាប់តាំងតែពីមានការទម្លាក់​អតីត​​ប្រធា​នាធិបតីលោក ម៉ូហាម៉ាត់ ម៉ស៊ី (Mohamed Morsi) ដែលដឹកនាំដោយយោធាកាលពី២០១៣៕