(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​ក្រោយជួបប្រេសិតលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ថានឹងជួបលោក គីម នៅសិង្ហបុរី តាមវេលា​កំណត់ដូចដើម។

២៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រើអំណាចជំទាស់ ទៅលើសេចក្តីព្រាងនៃដំណោះស្រាយ ក្នុងន័យជួយការពារជនជាតិប៉ាឡេស្ទីន។

៣៖ ទីបំផុត​ប្រធានាធិបតី​អេហ្ស៊ីប Sisi ស្បថឡើង​កាន់តំណែង​អាណត្តិ​ទី២ ជាមួយ​ទស្សន​វិស័យ​ទៅរក​ស្ថិរភាព។

៤៖ ​CEO ក្រុមហ៊ុន​ប្រេងរដ្ឋ​ប្រេស៊ីល ត្រូវលាលែង​ពី​តំណែង ខណៈសាំងឡើងថ្លៃជ្រុលដោះស្រាយមិនចេញ។

៥៖ រដ្ឋមន្រ្តីការបរទេសអាមេរិក​បញ្ជាក់​ច្បាស់ៗឲ្យហើយ​ថា រឿងដកទ័ព​ ឬសូម្បីកាត់បន្ថយទ័ពពី​កូរ៉េខាងត្បូង គ្មាននោះឡើយ​នៅលើ​តុពិភាក្សារវាងលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន។

៦៖ សត្វត្រីបាឡែនមួយប្រភេទ ដែលបានបាត់បង់ជីវិត បន្ទាប់ពីត្រូវគេជូយសង្រ្គោះពីឆ្នេរនៅប្រទេសថៃនោះ មានថង់ប្លាស្ទិចប្រហែល​៨០ថង់នៅក្នុងពោះរបស់វា។