(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមាន ទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នាពេលឆាប់ៗខាងមុខ បេសសកម្មប្រកបដោយមហិច្ឆតាចំនួន ០២ នឹងនាំយើងទៅយ៉ាងកៀកជាមួយនឹងព្រះអាទិត្យជាងលើក ណាៗទាំងអស់ ហើយពួកវានឹងផ្តល់ឲ្យអ្នកវិទ្យាសាស្រ្ត នូវព័ត៌មានដ៏មានតម្លៃទាក់ទិននឹងផ្កាយដែលផ្តល់ជីវិតដល់យើងគ្រប់គ្នា៕

២៖ ដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរមកដល់រដ្ឋធានីព្យុងយ៉ាងហើយ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលត្រឹម ០១ថ្ងៃប៉ុណ្ណោះ នៅប្រទេសកូរ៉េខាងជើងក្រោមការអញ្ជើញពី សំណាក់សមភាគីលោក រី យ៉ុងហូ (Ri Yong Ho)៕

៣៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា សង្រ្គាមពាណិជ្ជកម្មគឺជាសង្រ្គាមដែលធ្វើឱ្យគ្រប់គ្នាខាត បង់ ហើយលោកបានអំពាវនាវឱ្យមានការចូលរួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់ពិភពលោកក្នុងពេលបច្ចុប្បន្ន៕

៤៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានប្រកាសប្ដូរឈ្មោះទីបញ្ជាការកងទ័ពអាមេរិកប្រចាំ តំបន់ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Command) ដែលជាការភ្ជាប់រវាង មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក៕

៥៖ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក អាន់ថូនី ឡូក (Anthony Loke) បាននិយាយថាមិនមានភស្ដុតាងជាក់ស្ដែងណាមួយ អាចបញ្ជាក់បានថា រុស្ស៊ីគឺជាអ្នកទទួលខុសត្រូវលើការបាញ់ទម្លាក់យន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញនោះទេ៕

៦៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ បាននិយាយថា ទីក្រុង​ដាម៉ាស់​​នឹងបន្តពង្រឹងសមត្ថភាព​ប្រព័ន្ធ​ការពារដែន អាកាសរបស់ខ្លួន​ឱ្យកាន់តែ​ខ្លាំងក្លា ក្រោមការគាំទ្រ​ពីរុស្ស៊ី ដើម្បីទប់ទល់​ការគំរាមកំហែង​ពីអ៊ីស្រាអែល៕