(ម៉ាឌ្រីដ)៖​ លោក​ Zinedine Zidane បានលាលែងពីគ្រូបង្វឹក​ក្លឹប​ Real Madrid ជាផ្លូវការហើយ នៅយប់ថ្ងៃព្រហស្បតិ៍​ ទី៣១​ ខែឧសភា​ ឆ្នាំ២០១៨នេះ​ ក្រោយដឹកនាំក្លឹបអេស្ប៉ាញមួយនេះបាន៣ឆ្នាំ។

ក្នុងរយ:ពេល៣ឆ្នាំនៅទឹកដី​ Santiago Bernabue ដែលជំនួសកៅអី​លោក​ Rafael Benitez កាលពីខែមករា​ ឆ្នាំ២០១៦នោះ​ បានដឹកនាំ​ Real Madrid ឈ្នះជើងឯក​ La Liga បានម្តង​ និង​ UEFA Champios League បាន៣ឆ្នាំជាប់ៗគ្នា៕