(ម៉ូស្គូ)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានហៅ​ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាសាដ នៅលើ Twitter ថា «សត្វតិរិច្ឆាន​អាសាដ» ក្រោយមានការចោទប្រកាន់រឿង​ការវាយប្រហារ​ដោយអាវុធគីមី​ នៅក្នុងទីក្រុងឌួម៉ា។ ប៉ុន្តែនៅពេល​ត្រូវបានសាកសួរ​ថា តើលោក​មានក្រៅដាក់​ឱ្យលោក ត្រាំ ដែរឬទេ? លោក អាសាដ បាននិយាយថា លោកមិនអាចប្រើប្រាស់​ភាសា​នេះទេ។ នេះបើតាម​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។

លោក អាសាដ ថ្លែងបែបនេះ​នៅក្នុងបទសម្ភាសន៍​ផ្ដាច់មុខជាមួយ Russian Today ដែលនឹងត្រូវ​ចេញផ្សាយ​ទំាងស្រុង​ នៅថ្ងៃព្រហស្បតិ៍​នេះ។ ថ្លែងនាឱកាស​នោះ លោក អាសាដ បានលើក​ឡើងយ៉ាង​ដូច្នេះថា «វាមិនមែន​ជាភាសា​របស់ខ្ញុំនោះទេ ដូច្នេះ​ខ្ញុំមិន​ប្រើ ប្រាស់ភាសា​បែបនេះ​ឡើយ។ វាគឺជាភាសា​របស់គាត់ (លោក ត្រាំ)។ វាគឺតំណាងឱ្យ​គាត់ ព្រោះខ្ញុំគិតថា គេដឹងពី​គោលការណ៍នេះយ៉ាង​ច្បាស់នោះ គឺអ្វីដែល​អ្នក​និយាយជាអ្វីដែលអ្នកមាន... អីចឹងគាត់ចង់បង្ហាញពីអ្វីដែលគាត់មាន ហើយវាគឺរឿងធម្មតា»។

គួរបញ្ជាក់ថា នៅក្នុងបទ​សម្ភាសន៍​ជាមួយ Russian Today លោក អាសាដ ក៏បានរៀបរាប់​ផងដែរ​ពីគោលជំហរ​រដ្ឋាភិបាលរបស់លោក ជុំវិញ​ជម្លោះប្រដាប់​អាវុធ​នៅស៊ីរី វត្តមាកងទ័ព​អាមេរិក និងភាពតានតឹង​បច្ចុប្បន្នជា​មួយ​អ៊ីស្រាអែល៕