(សៀងហៃ)៖ ក្រុមហ៊ុនផលិតនាវាចិន Shanghai Waigaoqiao Shipbuilding Co., Ltd បានបញ្ចេញនាវាដឹកទូរកុងតឺណឺខ្នាត ២០,០០០-​TEU មួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។

នាវាខាងលើឈ្មោះ Cosco Shipping Virgo មានបណ្ដោយ៣៩៩.៨ម៉ែត្រ និងទទឹង៥៨ម៉ែត្រ។ នាវានេះមានសមត្ថភាពផ្ទុកទម្ងន់ អតិ​​បរមា​២០០,០០០តោន និងមានកម្ពស់នៃតួខ្លួនរបស់វាប្រវែង៧៣ម៉ែត្រ។ នាវា Cosco Shipping Virgo ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុន​ដឹកជញ្ជូន China COSCO Shipping Corporation Ltd ហើយវានឹងត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនតាមផ្លូវភ្ជាប់រវាងមជ្ឈិមបូព៌ា និងអឺរ៉ុប។

គួរបញ្ជាក់ថា Cosco Shipping Virgo គឺជានាវាថ្មីទី០៣ ដែលក្រុមហ៊ុន​ Shanghai Waigaoqiao បានបញ្ចេញនៅក្នុងខែឧសភាបន្ទាប់​ពី​បញ្ចប់​ការ​សាង​សង់​នាវាពីរគ្រឿងមានសមត្ថភាពផ្ទុកទម្ងន់ ៤០០,០០០តោន។ ប៉ុន្តែមកទល់ពេលនេះ នៅសល់នាវាដឹកកុងតឺណឺ៧៩គ្រឿងទៀត មានខ្នាតលើទំហំលើស ១៩,០០០ TEU (ខ្នាតសកលនៃនាវាដឹកកុងតឺណឺ) ខណៈ៥០គ្រឿងទៀតកំពុងស្ថិត នៅក្រោមការសាងសង់៕