(ម៉ូស្គូ)៖​ ទស្សនាវដ្ដី The National Interest បានរាយការណ៍ថា ប្រទេសរុស្ស៊ី និងចិន កំពុងដុតដៃដុតជើង​បង្កើតបច្ចេកវិទ្យា​មួយ​ ដែលអាច​នឹង​ជួយក្នុងចាប់​រលកសញ្ញា និងវាយប្រហារ​លើយន្ដហោះ​ចម្បាំង​បំបាំងកាយ​អាមេរិក ជំនាន់ទី ៥ គឺ យន្តហោះ F-22 និង F-35។ នេះបើ​តាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។

យោងតាម The National Interest ប្រព័ន្ធដែល​រុស្ស៊ី និងចិនកំពុង​អភិវឌ្ឍន៍ នោះគឺប្រព័ន្ធ​តាមស្វែងរក និងឃ្លាំមើល​រលកសំឡេង​អេឡិចត្រូម៉ាញេម៉ាទិក ដែលមាន​សមត្ថភាពបំផ្លាញ​ប្រសិទ្ធភាព នៃការបំបំាង​កាយរបស់យន្ដហោះ​ចម្បាំង។ ទស្សនាវដ្ដីនេះបានបន្ថែមទៀតថា ទីក្រុង​ប៉េកាំង និងទីក្រុង​ម៉ូស្គូ​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា​មួយនេះ ដោយរោងចក្រ​ផលិត​អាវុធរបស់​ពួកគេមាន​លទ្ធភាព​ ផលិតប្រព័ន្ធចាប់រលក​សំឡេង​អេឡិចត្រូម៉ាញេទិក (Infrared) និងបណ្ដាញ​ផ្លាស់ប្ដូរព័ត៌មាន​ដែន អាកាសរយៈ​កម្ពស់ខ្ពស់ និងហ្រេ្វកង់ខ្ពស់។

គួរបញ្ជាក់ថា យន្ដហោះចម្បាំង​របស់ចិន និងរុស្ស៊ី​ដែលគេរំពឹងថា នឹងត្រូវ​បំពាក់ប្រព័ន្ធថ្មី​ខាងលើ​មាន​ដូចជា Su-57, MiG-31, Su-30SM និង Su-35S៕