(រ៉ាម៉ាឡា)៖ នៅថ្ងៃចន្ទនេះ​ប្រធានាធិបតី​ប៉ាឡេស្ទីនលោក ម៉ាហ៍ម៊ូដ អាប់បាស់ (Mahmoud Abbas) បានចាកចេញ​ពីមន្ទីរពេទ្យ​ដែលស្ថិតនៅ​ទីក្រុងនៃទីក្រុងរ៉ាម៉ាឡា នៃតំបន់វែសត៍ប៊ែង (West Bank) ហើយ  ក្រោយពីរយៈពេល ០៨ថ្ងៃ ដែលលោកត្រូវបានបញ្ជូន​ទៅសម្រាកនៅ​មន្ទីរពេទ្យ ដោយសារ​ជំងឺរលាកសួត និងគ្រុនក្តៅ​ខ្លាំង។ នេះបើយោងតាម​សារព័ត៌មាន ស៊ីនហួរ ចេញផ្សាយនៅយប់ថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

នៅខាងក្រៅ​មន្ទីរពេទ្យពិគ្រោះ និងព្យាបាលជំងឺក្នុងទីក្រុង រ៉ាម៉ាឡាហ៍ នោះ លោក អាប់បាស់ បានមានប្រសាសន៍​ប្រាប់ក្រុមអ្នក​សារព័ត៌មានថា «ខ្ញុំនឹង​ត្រឡប់​ទៅធ្វើ​ការ​វិញ​នៅថ្ងៃស្អែក ហើយអរគុណ​ព្រះជាម្ចាស់ និងមន្ទីរពេទ្យ​ដ៏អស្ចារ្យមួយនេះ​ ដែលជាគំរូដ៏ប្រសើរ​ក្នុងចំណោម​មន្ទីរពេទ្យរបស់​ពួកយើង»។ លោក អាប់បាស់ បានមានប្រសាសន៍​ទៀតថា «ប្រសិនបើទីក្រុងហ្សេរុយសាឡឹម បាននាំខ្ញុំមកដល់​មន្ទីរពេទ្យ ហើយឥឡូវនេះ​ជាពេលយើងចាក​ចេញពី​មន្ទីរពេទ្យ, យើងចង់​ឲ្យក្រុង​ហ្សេរុយសាឡឹមក្លាយជា រដ្ឋធានីនៃរដ្ឋឯករាជ្យ​ប៉ាឡេស្ទីន​របស់ពួក​​យើង»។

គួរបញ្ជាក់ថា លោក អាប់បាស់ ដែលមាន​​អាយុ ៨២ឆ្នាំរូបនេះ បានផ្ញើការគោរព​ និងអរគុណជូនចំពោះ​​មេដឹកនាំពិភពលោក​ ដែលបានធ្វើ​ការ​​ទាក់ទង​ផ្ទាល់​ជាមួយ​លោក ដើម្បីឲ្យ​ប្រាកដ​ថា លោកមាន​​អារម្មណ៍​ប្រសើរ​ជាង​មុន។ សម្រាប់​ស្ថានការណ៍​នៅតំបន់ West Bank និងហ្គាសាស្ទ្រីព នៅតែក្នុងស្ថានភាព​មិនល្អ​ដដែល ខណៈការតវ៉ា​តាមព្រំដែន​ហ្គាសា និងអ៊ីស្រាអែល​កំពុងតានតឹង ដោយសារ​តែការទទួល​ស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ដោយសហរដ្ឋអាមេរិក