(ស៊ុយអែត)៖ បច្ចុប្បន្ននេះ​ប្រទេស​ស៊ុយអែត កំពុងធ្វើការផ្តោត​សំខាន់​ទៅលើការកសាង​កម្លាំងយោធា​​ នៅលើកោះ ហ្គូតឡេនដ៍ (Gotland) ដ៏ធំរបស់ខ្លួន​​ឡើង​វិញ​ តាមរយៈការ​ដាក់ពង្រាយ​កងទ័ព​​ប្រមាណ ៣៥០នាក់​នៅទីនោះ ជាជំហាន​ដំបូង។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន​រុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។

ក្រោយពីពុំមាន​វត្តមាន​កម្លាំង​យោធា​​ អស់រយៈពេលប្រមាណ​ជាមួយ​សតវត្សរ៍មក កងអង្គភាព P18 ដែលប្រចាំនៅលើកោះ Gotland បាន​​​ប្រទេសស៊ុយអែត បង្កើនការយកចិត្តទុកដាក់​លើវិស័យយោធាឡើងវិញ ហើយវាគឺជា​ដំណាក់កាលជា​ប្រវត្តិសាស្រ្តមួយ ខណៈដែល​​កោះ​នៅសមុទ្របាល់ទិចនេះ ​​បានបើកទ្វារទទួលស្វាគមន៍​ ការ​ឈរជើង​​របស់កងទ័ព​ជាថ្មីម្តងទៀត។

គួរជម្រាបថា ការស្តារវត្ត​មាននៃកម្លាំង​យោធាឡើងវិញ​នៅកោះ Gotland គឺឈរទៅលើ​កិច្ចព្រមព្រៀង​ការពារ​ជាតិ កាលពី​ឆ្នាំ២០១៥ នៅពេល​ដែលរដ្ឋាភិបាល​ស៊ុយអែត បានសម្រេចចិត្ត​អំពីការដាក់ពង្រាយ​យោធាជា​អចិន្រ្តៃយ៍​​ នៅលើកោះ​នេះ ​ដោយសារតែការធ្លាក់ចុះដុន​ដាប​​ នៃ​ស្ថានការណ៍សន្តិសុខ ព្រមទាំងការ​បង្ហាញសាច់ដុំរឹតតែខ្លាំងពីប្រទេស​រុស្ស៊ី៕