(ម៉ូស្គូ)៖ សភាជាន់​ទាបរុស្ស៊ី​នៅថ្ងៃអង្គារនេះ បានសម្រេច​ចិត្តអនុម័តហើយ​លើសេចក្ដី​ព្រាង ច្បាប់មួយ​ ដែលមានគោល​បំណងការពារ​ដែនអធិបតេយ្យភាព​រុស្ស៊ី ពីសកម្មភាពបង្ក​សត្រូវ របស់​ទីក្រុង​វ៉ាស៊ីនតោន និងបណ្ដា​ប្រទេស​ដទៃទៀត ដែលបានចូលរួម​ដាក់ទណ្ឌកម្ម​ ប្រឆាំងនឹង​ទីក្រុង​ម៉ូស្គូ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​ច្បាប់ខាងលើ ទីក្រុងម៉ូស្គូ​នឹងចាត់វិធានការ​ឆ្លើយតប ​នឹងទណ្ឌកម្មទាំងឡាយ​របស់​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេសអមិត្ត​ដទៃៗទៀត។ បន្ថែមពី​លើនេះ រដ្ឋាភិបាលរុស្ស៊ី​ក៏នឹងចាត់វិធានការ​តបតផ្សេងៗ​ពីគ្នាផងដែរ។ ប៉ុន្តែច្បាប់ថ្មីនេះ នឹងមិនត្រូវ​អនុវត្តន៍ឡើយ លើរាល់ទំនិញ​សំខាន់ៗ រួមទាំងទំនិញ​មិនផលិតនៅ​លើទឹកដី​រុស្ស៊ី៕