(កង់បេរ៉ា)៖ នាវា​ចម្បាំង-ពិឃាត​ឈ្មោះ Sydney ត្រូវបានដាក់ឲ្យ​ដំណើរការ​ជាផ្លូវការ​ហើយនៅកំពង់ផែ​នៃភាគខាងត្បូង​ប្រទេស​អូស្ត្រាលី ស្ថិតនៅក្នុង​កម្មវិធីការពារ​ដែលអាកាស និងដែនសមុទ្រ (AWD) ក្នុងថ្ងៃសៅរ៍នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។

នាវាពិឃាត​របស់កម្មវិធី AWD ត្រូវបានសាងសង់​ក្នុងការដ្ឋាន​សង់នាវា នៃទីក្រុង Adelaide ដែលមាន​សរុបចំនួន ០៣គ្រឿង ហើយពួកវាមានសមត្ថភាព​​ប្រឆាំង​នឹងនាវា​មុជទឹក ព្រមទាំងមាន​ប្រព័ន្ធការពារ​ការវាយប្រហារ​ពីលើអាកាស​ផងដែរ ដើម្បីការពារខ្លួន​ពីយន្តហោះ​ចម្បាំង និងមីស៊ីល​​របស់សត្រូវ។

គួរបញ្ជាក់ថា នៅក្នុងកម្មវិធី​សម្ពោធ​នាវាពិឃាត​មួយ​គ្រឿងដំបូង នៅ​ទីក្រុង Adelaide លោករដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​អូស្ត្រាលី Christopher Pyne បានសង្កត់ធ្ងន់ថា នាវាថ្មីនេះពិតជាទំនើប​បំផុត និងជាប្រភេទថ្មីមិន​ធ្លាប់មាន ហើយវាពិតជា​នឹងបង្កើន​ជំនាញរួមគ្នា​ប្រកបដោយ​សមត្ថភាព ដែលត្រូវបាន​អភិវឌ្ឍន៍ដោយ​កម្មវិធី AWD៕