(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នឹងមិន​អនុញ្ញាត​ឱ្យខ្លួនឯង ត្រូវ​គេបណ្ដេញ​ចេញពី​តំណែង​នោះទេ ហើយក៏មិន​ឱ្យប្រទេស​របស់លោក​ ត្រឡប់ទៅរក​អតីតកាល​ដ៏ជូរចត់វិញដែរ។ នេះ បើតាមការ​​ចេញផ្សាយដោយ​​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

លោក ឌូតឺតេ ថ្លែងបែបនេះ ដោយសំចង់សំដៅ​លើកិច្ចសន្ទនាតាម​ទូរស័ព្ទជាមួយ លោក ស៊ី ជិនពីង នាពេលថ្មីៗនេះ ក៏ដូចជាការការ​ពារមិនឱ្យ​ហ្វីលីពីន ដើរទៅរកអតីតកាលវិញ​ដែលលោកអះអាង​ថា ទីក្រុងម៉ានីលតែងតែងធ្វើតាម​ការបង្គាប់បញ្ជា​ពីសហរដ្ឋអាមេរិក។ លោក ស៊ី បានថ្លែងប្រាប់លោក ឌូតឺតេ នាឱកាសនោះយ៉ាងដូច្នេះថា «យើង​នឹងនៅទីនោះ បើអ្នកត្រូវការ​ពួកយើង។ យើងនឹងមិនអនុញ្ញាត​ឱ្យនរណា បណ្ដេញអ្នកចេញពី​តំណែង​នោះឡើយ ហើយយើងក៏​មិនឱ្យហ្វីលីពីនត្រឡប់​ទៅរកអតីតកាល​ដ៏ជូរចត់វិញ​ដែរ»

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក ឌូតឺតេ កើតមានឡើង​បន្ទាប់ពីលោក​ធ្លាប់បានអះអាង​ជាច្រើនដង​ថា ទីភ្នាក់ងារ​ចារកម្ម​អាមេរិក CIA កំពុងរៀបចំ​គម្រោងធ្វើ​ឃាតរូបលោក ឬបណ្ដេញលោកពី​តំណែង ដោយសារតែ​ទីក្រុងម៉ានីល ប្ដូរចិត្តមក​ទិញអាវុធពី​រុស្ស៊ី និងចិនវិញ៕