(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ នៅនូវែលសេឡង់ កសិករម្នាក់​ភ្ញាក់ផ្អើលនឹង​រណ្តៅដីដ៏ធំ​ក្នុងទីក្រុង Rotorua ដែល​បង្ក​ឡើង​ដោយ​គ្រោះធម្មជាតិ។

២៖ រដ្ឋកាលីហ្វញ៉ារបស់សហរដ្ឋអាមេរិក ផ្លោះរំលងចក្រភពអង់គ្លេស ឡើងជាមហាយក្សសេដ្ឋកិច្ចលេខ០៥ លើពិភពលោក។

៣៖ ​​​​លោក ដូណាល់ ត្រាំ នៅតែ​គាំទ្រពេញ​ទំហឹង ចំពោះ​សិទ្ធិប្រើប្រាស់​កាំភ្លើង​ក្នុង​ប្រទេស ដរាបណា​លោក​នៅជា​ប្រធានាធិបតី។

៤៖ សហរដ្ឋអាមេរិក ត្រៀមពង្រាយ​កងនាវាទី២​ឡើងវិញ នៅ​អាត្លង់ទិក​ខាងជើង ដើម្បី​ទប់ទល់​ឥទ្ធិពល​រុស្ស៊ី។

៥៖ នាឡិកានៅស្ថានីយរដ្ឋភ្លើងទីក្រុងព្យុងយ៉ាង បង្ហាញពីម៉ោង ដែលទើបតែត្រូវបានប្តូរឲ្យដើរត្រូវជាមួយម៉ោងរបស់កូរ៉េខាងត្បូងវិញ។

៦៖ ជនស៊ីវិល១១នាក់ រួមមានទាំងកុមារ ទទួលរងរបួសក្នុងហេតុការណ៍ផ្ទុះ នៅខេត្តភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។

៧៖ សារមន្ទីរ​ត្បូងពេជ្រ​នៃទីក្រុង Antwerp ដែលបង្កប់​រឿងរ៉ាវ​គួរឲ្យស្វែង​យល់ និងប្រវត្តិ​​រាប់ពាន់​ឆ្នាំ នៃ​ត្បូងពេជ្រ-គ្រឿង​អលង្ការ ចាប់ផ្តើម​បើក​ទទទួលស្វាគមន៍ភ្ញៀវចូលទស្សនា នៅប្រទេសបែលហ្សិក៕