(ឡុងដ៍)៖ មនុស្ស​រហូតដល់ ៣០នាក់ ក្នុងនោះរួមមាន​ទាំងកុមារ​ផងដែរ បានទទួលរង​របួសក្នុងហេតុការណ៍​ផ្ទុះដ៏ខ្លាំង​ក្លា​មួយ នៅឯភាគខាង​ជើងទីក្រុងឡុងដ៍​ នៃចក្រភពអង់គ្លេស។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន Daily Mail (Mail Online) នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។

ការផ្ទុះបានកើតឡើងមាននៅក្នុងពិធីជ្វីបមួយ ដែលមានឈ្មោះថា Jewish Frestival Bonfire។ ពិធីបុណ្យនេះមានការដុតភ្លើងជាទម្លាប់ ប៉ុន្តែបុរសម្នាក់បានយកទូរស័ព្ទគប់​ចូលទៅក្នុងភ្នក់ភ្លើង ទើបបង្កជាការផ្ទុះឡើង ហើយនិង​មនុស្សរងរបួស​ជាច្រើននាក់​បែបនេះ។ ក្នុងចំណោម​អ្នករងរបួស​ទាំង ៣០នាក់ នោះគឺមាន ១០នាក់រង​របួសធ្ងន់ ហើយនេះ​ទំនងមិនមែន​ជាអំពើភេរវកម្ម​អ្វីនោះ​ឡើយ៕