(ញូដេលី)៖ ដើមពោធិដ៏ធំមួយ​ដើម មានអាយុប្រមាណ ៧០០ឆ្នាំ នៅរដ្ឋ​តេឡេងហ្គាណា (Telengana) ភាគខាងត្បូង​ភាគខាងត្បូង​​ប្រទេស​ឥណ្ឌា ត្រូវបានគេដាក់​​បន្តោង​សេ​រ៉ូម​​ពិសេស ដែលផ្ទុកនូវថ្នាំ​កម្ចាត់សត្វល្អិត ដើម្បីការពារ​ពីការយាយី​នៃសត្វចង្រៃ​ មកលើដើមរុក្ខជាតិ​ដ៏ចំណាស់​នេះ។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មាន​អង់គ្លេស BBC នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

ដើមឈើខាងលើ​មានមែកធាង​លាតសន្ធឹងលើ​ផ្ទៃដីប្រមាណ ១២,១៤១ម៉ែត្រការ៉េ និងត្រូវគេអះអាង​ថា ជាប្រភេទ​ដើមពោធិ៍ (Bayan Tree) ធំ​ជាង​គេទីពីរ​នៅលើ​លោកនេះ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ​អាជ្ញាធរប្រទេស​ឥណ្ឌា កំពុងព្យាយាម​ជួយសង្រ្គោះ​ ក៏ដូចជាការពារដើម​ឈើ​​បុរាណ ដែលជាកន្លែង​ទាក់ទាញភ្ញៀវទេសចរ​ដ៏ពេញនិយម​មួយនេះ ពីការរីករាលដាល​នៃសត្វ​កណ្តៀរ។

គួរជម្រាបថា ពូជដើមពោធិ៍នៅប្រទេស​ឥណ្ឌា ត្រូវគេស្គាល់​យ៉ាងទូលំទូលាយ សម្រាប់ការរីកលូតលាស់​បែកមែកសាខា​យ៉ាងធំសម្បើម និងការចាក់​​ឬសដ៏មាំៗរបស់​ពួកវា។ សម្រាប់ដើមពោធិ៍ធំជាងគេលើលោក គឺស្ថិតនៅតំបន់ Acharya Jagadish Chandra Bose នៃឧទ្យាន​ឥណ្ឌា Bostanic ក្បែរទីក្រុង​កុលកាតា នៃរដ្ឋ West Bengal៕