(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ យន្តហោះ​យោធា-នុយក្លេអ៊ែរចិន ហោះឆ្វែល​ជុំវិញកោះ​តៃវ៉ាន់ នាំឲ្យទីក្រុងតៃប៉ិ​ផ្ទុះការតវ៉ា និង​អះអាងថា ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ណាស់។

២៖ ​​​​ក្រុមអ្នកវិទ្យាសាស្ត្រ​អះអាង​ពីរបៀបថ្មី នៃការកកើត​ព្រះច័ន្ទទាំងពីរ​របស់ភព​ព្រះអង្គារ គឺការប៉ះទង្គិចគ្នារវាងភពអង្គារនិងវត្ថុអវកាសដ៏​ធំ​មួយ។

៣៖ បុគ្គលដែលលោក ដូណាល់ ត្រាំ ជ្រោមជ្រែង គឺលោក Jim Bridenstine ឥឡូវនេះ​បានឡើង​​ជាប្រធាន​អង្គការ NASA ថ្មីជា​ផ្លូវការ​ហើយ​។

៤៖ ទីបំផុតខ្សែទូរស័ព្ទបន្ទាន់ Hotline រវាងមេដឹកនាំកូរ៉េទាំងពីរ ត្រូវតភ្ជាប់ជាផ្លូវការហើយ ដើម្បីត្រៀមរៀបចំសម្រាប់ជំនួបកំពូលដ៏កម្រ​​នៅ​សប្តាហ៍ក្រោយ។

៥៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។

៦៖ ក្នុងឱកាសជំនួបទ្វេភាគីនៅទីក្រុងហាណូយ ក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានព្រមព្រៀងគ្នារឹងបន្តឹងចំណងវិស័យពាណិជ្ជកម្មនិងវិនិយោគទុនរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។

៧៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង​ បានជ្រុលធ្លាក់ចេញពីផ្លូវសម្រាប់ត្រៀមរត់ហោះហើរ នៅឯអាកាសយានដ្ឋានអន្តរជាតិ Tribhuwan នៃប្រទេសនេប៉ាល់ ប៉ុន្តែពុំបានបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ៕