(វ៉ាស៊ីនតោន)៖ យ៉ាងហោច​ណាស់ទណ្ឌិត ០៧នាក់ស្លាប់ និង ១៧នាក់រងរបួសធ្ងន់ នៅក្នុងជម្លោះដែលផ្ទុះឡើង​ក្នុងពន្ធនាគារ​មួយកន្លែង នៅក្នុងរដ្ឋ South Carolina ភាគអាគ្នេយ៍​​សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។

ជម្លោះបានផ្ទុះ​ឡើងចាប់តាំងពីពេល​យប់ថ្ងៃអាទិត្យ ឈានចូល​វេលាទៀបភ្លឺ ថ្ងៃចន្ទនេះតែម្តង (ពេលវេលានៅអាមេរិក) ទើបក្រុមសន្តិសុខ​ពន្ធនាគារ អាចបញ្ឈប់​ជម្លោះដែល​មានរយៈពេល ០៧ម៉ោង នេះបាន។

គួរបញ្ជាក់ថា ពុំមានឆ្មាំគុក​ណា​ម្នាក់​រងរបួស ឬស្លាប់នោះឡើយ ហើយជម្លោះ​​ទំនងជាកើតឡើង​ដោយសារតែ​ការទាស់សម្តី និងគុំគួនគ្នារវាងក្រុមទណ្ឌិត​នៅក្នុង​ពន្ធនាគារ Bishopville ខាងលើនេះ ដែលជាលទ្ធផល ទណ្ឌិតសរុប ០៧នាក់ស្លាប់ និង ១៧នាក់​រងរបួស៕