(ប៉េកាំង)៖ គ្រោះធម្មជាតិ​រញ្ជួយដី​កម្រិតធ្ងន់ ៦.៣រ៉ិចទ័រ បានវាយប្រហារ​​ប្រទេសដី​កោះប៉ាពួញូហ្គីណេ កាលពី​វេលាម៉ោង ១៖៤៨នាទី​រសៀលថ្ងៃ​សៅរ៍នេះ (ម៉ោងនៅ​ទីក្រុងប៉េកាំង) ជាមួយនឹង​ជម្រៅនៃ​ការញ័ររញ្ជួយ ២០គីឡូម៉ែត្រ​ពីក្នុងដី។ នេះបើតាម​ការចេញផ្សាយ​មុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។

ដែនកោះ​ប៉ាពួញូហ្គីណេ គឺជាប្រជាជាតិ​ដែលមានទឹកដីធំ​គួរសមមួយ ស្ថិតនៅ​ភាគនិរតីនៃ​មហាសមុទ្រប៉ាស៊ីហ្វិក ដែលនៅ​អំឡុងដើមឆ្នាំ២០១៨ នេះ បានកើតមាន​គ្រោះរញ្ជួយដី​ជាច្រើនលើក និងសម្លាប់​មនុស្ស​ច្រើនជាង ១០០នាក់ទៅ​ហើយ។

ដោយឡែក​សម្រាប់គ្រោះរញ្ជួយដី​នៅថ្ងៃសៅរ៍នេះ គឺមិនទាន់មាន​ការបញ្ជាក់អំពី​ផលប៉ះពាល់​ជារួមនៅ​ឡើយទេ៕