(អាមេរិក)៖ យន្តហោះអវកាស​របស់ទ័ពអាកាស​អាមេរិក X-37B បានធ្វើដំណើរ​នៅគន្លងជុំវិញផែនដី​ អស់រយៈពេល​​លើស​ពី ២០០ថ្ងៃហើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយ Space.com នៅព្រឹក​ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។

បេសកកម្មថ្មីបំផុត​​លើកទី ៥ របស់យន្តហោះ​អវកាស X-37B ដែលមាន​ឈ្មោះថា OTV-5 បានចាប់ផ្តើម​កាលពី​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅ​ពេល​​ដែលវា ត្រូវបានគេបាញ់​បង្ហោះ​​ តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ចេញពីមជ្ឈមណ្ឌល​បង្ហោះ​យានអវកាស Kennedy របស់ NASA នៅក្នុង​រដ្ឋផ្លូរីដា។

គួរជម្រាបថា យន្តហោះដែលពុំ​មានអាកាសយានិក​បញ្ជាផ្ទាល់ និងអាចប្រើប្រាស់​ឡើងវិញបាននោះ ពុំត្រូវបានគេ​ដឹងច្បាស់ថា តើ​វា​ធ្វើ​អ្វី​ខ្លះ​​ឲ្យ​ប្រាកដ​នៅ​ក្នុង​លំហអាកាស​យូរៗបែបនោះ​ឡើយ ហើយថា តើវានឹងបន្តនៅ​ទីអវកាសយូរ​ប៉ុណ្ណាទៀតនោះ ក៏មិនទាន់មាន​នរណាដឹង​ដែរ​គ្រាន់ថា​ជា​ទម្លាប់នោះគឺថា បេសកកម្មបួន​លើក​មុនរបស់វា យន្តហោះ X-37B តែងតែបំណែក​កំណត់ត្រាថ្មី ក្នុងការស្ថិតនៅ​លើទីអវកាស ដោយ​បេសកកម្ម OTV-1 (២២៤ថ្ងៃ), OTV-2 (៤៦៨ថ្ងៃ), OTV-3 (៦៧៥ថ្ងៃ), និង OTV-4 (២,០៨៥ថ្ងៃ)៕