(រីយ៉ូ)៖ ចៅក្រម​នៃតុលាការប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិកឡាទីន) បានបញ្ជាក់ប្រាប់ទៅកាន់ អតីតប្រធានាធិបតីប្រេស៊ីល លោក លូឡា ដឺ ស៊ីលវ៉ា យ៉ាងដូច្នេះថា ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។

ផ្អែកលើបទបញ្ជា​របស់ខ្លួន លោកចៅក្រម ស៊ឺជីអូ ម៉ូរ៉ូ (Sergio Moro) ​បាន«តើលោកចង់​ប្រគល់ខ្លួនមក​សមត្ថកិច្ចដោយ​ខ្លួនឯង ឬក៏ចង់ឲ្យប៉ូលិស​ចុះទៅ​ចាប់ខ្លួន?»​ប្រាប់ឱ្យ លោក លូឡា ប្រគល់ខ្លួន​ឱ្យអាជ្ញាធរ​នៅទីក្រុង ឃួរីទីបា (Curitiba) នៃរដ្ឋ បារ៉ាណា (Parana State) ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ប្រេស៊ីល ឱ្យបានមុន​ម៉ោង ០៥៖០០នាទីល្ងាច ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)។ «យោងតាម​សាលក្រម​សម្រេច និងការគោរព​ ​ចំពោះសេចក្ដីថ្លៃថ្នូរ​របស់លោក លូឡា ដឺ ស៊ីលវ៉ា ក្នុងនាមជា​អតីត​ប្រធានាធិបតី ខ្ញុំបាន​ទុកឱកាសឱ្យគាត់ប្រគល់​ខ្លួនដោយស្ម័គ្រចិត្ត​ ឱ្យប៉ូលិសក្នុង​ទីក្រុង Curitiba នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ នៅត្រឹមម៉ោង ០៥៖០០នាទី​ល្ងាច នៅពេល​ដែលទោស​ជាប់ពន្ធនាគារ​របស់លោក ត្រូវចាប់ផ្ដើម​អនុវត្តន៍»។ នេះបើ​តាមសម្តីលោក Sergio Moro។

គួរបញ្ជាក់ថា កាលពីដំបូង​ឡើយ លោក លូឡា ដឺ ស៊ីលវ៉ា ត្រូវបានតុលាការ​ប្រេស៊ីលកាត់ទោស​ដាក់ពន្ធនាគារ ០៩ឆ្នាំ ពីបទពុករលួយ តែទោសនេះ​ត្រូវតម្លើងដល់ ១២ឆ្នាំ វិញកាលពីខែមករា បើទោះជា​លោកបានច្រានចោល​រាល់ការចោទប្រកាន់ ហើយថាវា​ជាចេតតនា​នយោបាយ ដែលមានគោល​បំណងរារាំងរូបលោក​ មិនឱ្យចូលរួមប្រកួត​ប្រជែង​ក្នុងការបោះឆ្នោត​ប្រធានាធិបតី នៅខែតុលា ឆ្នាំ២០១៨នេះ​ក៏ដោយ៕