(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ជប៉ុននេសាទ​ត្រីបាឡែន​បានជាង ៣០០ក្បាល ពីសមុទ្រ​អង់តាក់ទិក និងត្រឡប់​មកវិញ ដោយ​សុវត្ថិភាព។

២៖ ​​​​បាតុកម្មផ្ទុះអំពើហិង្សានៅតែបន្តឡើងនៅតំបន់ Gaza ជាប់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល ខណៈក្រុមអ្នកតវ៉ាហាម៉ាស-ប៉ាឡេស្ទី​ន​ចំនួន១៧នាក់ហើយ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត។

៣៖ ទីបំផុតស្ថានកុងស៊ុលរុស្ស៊ីប្រចាំទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន ត្រូវបានបិទទ្វារឈប់ធ្វើប្រតិបត្តិការ តាម​ការ​បង្គាប់​របស់​អាជ្ញាធរ​អាមេរិក។

៤៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្រេចដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ជុំវិញការលួចជួញដូរប្រេងនិងធ្យូងថ្មល្មើស​បម្រាម។

៥៖ ប្រទេសរុស្ស៊ីប្រកាសបណ្តេញមន្រ្តីទូតមកពី២៣ប្រទេស ឲ្យត្រឡប់ទៅស្រុកដើមវិញ ជុំវិញបញ្ហាជម្លោះរវាងគ្នានិងគ្នា ដែលបង្កឡើង​ដោយករណីបំពុលអតីតមន្រ្តីចារកិច្ច​រុស្ស៊ីនៅលើទឹកដីចក្រភពអង់គ្លេស។

៦៖ ព្រឹត្តិការណ៍ព្រះច័ន្ទ Blue Moon ជាលើកទីពីរក្នុងឆ្នាំ២០១៨ កើតមាន​ឡើងនៅយប់​ថ្ងៃសៅរ៍នេះ។

៧៖ ប្រតិភូគណៈកម្មការអូឡាំពិកអន្តរជាតិ បញ្ចប់ដំណើរទស្សនកិច្ចដែលមានរយៈពេល០៣ថ្ងៃ នៅទីក្រុងព្យុងយ៉ាង៕